កាលពីល្ងាចថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ លោក ខេង ទីឡែន សមាជិកក្រុមប្រឹក្សាភិបាល និងតំណាងគណៈកម្មាធិការអប់រំ និងមូលនិធិអភិវឌ្ឍន៍បុគ្គលិក នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់កិត្តិយសអញ្ចើញចូលរួម ពិធីប្រគល់វិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាលស្តីពី “Responsible Solving Loan Late with Customer and Coordinating in Court Procedures” ដែលរៀបចំឡើងដោយនាយកដ្ឋានបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅសណ្ឋាគារភ្នំពេញអេរ៉ា។


លោក ខេង ទីឡែន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាពីការស្តារឥណទានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដោយមិនបំពានសិទិ្ធ ឬរំលោភសិទ្ធិអតិថិជន ឬអ្នកពាក់ព័ន្ធផ្សេងៗ ហេតុនេះហើយ ទើបសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាតែងតែជួយជម្រុញការកសាងសមត្ថភាពជូនដល់មន្ត្រីរបស់គ្រឹះស្ថានជាសមាជិកគ្រប់ជាន់ថ្នាក់កន្លងមក តួយ៉ាងដូចជាវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នាថ្ងៃនេះ។ លើសពីនោះទៅទៀតការស្តារបំណុលទទួលបានលទ្ធផលប្រសើរបំផុត វាជួយឱ្យគ្រឹះស្ថានហិរញ្ញវត្ថុកាត់បន្ថយហានិភ័យមានកម្រិតទាប ដើម្បីរក្សាបាននូវទំនុកចិត្តពីស្ថាប័ន និងម្ចាស់ភាគហ៊ុនផងដែរ។
ជាចុងក្រោយលោក ក៏បានផ្តល់កិត្តិយសក្នុងការប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមរបស់យើងប្រកបដោយក្តីសោមនស្សរីករាយក្រៃលែង៕
