Website under construction
HOTLINE COMPLAINT: 015 365 222

ពិធីសម្ពោធជាផ្លូវការកម្មវិធី “វិថីហិរញ្ញវត្ថុ” ឬ “Financial Street” រដូវកាលទី2


ថ្ងៃនេះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានសហការជាមួយនឹងក្រុមហ៊ុន Apsara Media Services (AMS) សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) រៀបចំពិធីសម្ពោធជាផ្លូវការកម្មវិធី “វិថីហិរញ្ញវត្ថុ” ឬ “Financial Street” រដូវកាលទី2 នៅអគារ THE KAMPUS ។ ពិធីសម្ពោធជាផ្លូវការនេះ រៀបចំឡើងក្នុងគោលបំណងដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធី “វិថីហិរញ្ញវត្ថុ” ដូវកាលទី2 ដែលមានគោលដៅលើកកម្ពស់និងបញ្ជា្របការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណៈជន។ 


ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានរំលេចពីសារៈសំខាន់និងតួនាទីចម្បងនៃចំណេះដឹងហិរញ្ញវត្ថុក្នុងការជំរុញបរិយាន្នហិរញ្ញវត្ថុនៅកម្ពុជា។ លោកជំទាវក៏បានគូសបញ្ជាក់ផងដែរពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមនាពេលកន្លងមកក្នុងកិច្ចការលើកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងហិរញ្ញទៅដល់សាធារណៈជនជាពិសេសតាមរយៈកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា សមាជិក ដៃគូរ និងភាគីពាក់ព័ន្ធ ដោយលោកជំទាវបានលើកឡើងថា៖ «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានដាក់បញ្ចូលការលើកចំណេះដឹងហិរញ្ញវត្ថុសម្រាប់សារធារណៈជនជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តធំៗទាំង៤របស់សមាគម ព្រមទាំងដាក់ចេញនូវផែនការសកម្មភាពយ៉ាងច្បាស់លាស់ក្នុងការចូលរួមសហការយ៉ាងជិតស្និទក្នុងការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ ជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសធនាគារជាតិនៃកម្ពុជា។» 


កម្មវិធីវិថីហិរញ្ញវត្ថុឬ “Financial Street” គឺជាគំនិតផ្តួចផ្តើមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ន Apsara Media Services សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី និងទទួលបានការគាំទ្រពីធនាគារជាតិនៃកម្ពុជា មានគោលបំណងផ្សព្វផ្សាយការយល់ដឹងផ្នែកហិរញ្ញវត្ថុជាមូលដ្ឋានដល់បុគ្គល គ្រួសារ ម្ចាស់អាជីវកម្ម ក៏ដូចជាសិក្សានុសិស្សដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃជាពិសេសការប្រើប្រាស់សេវាកម្មឬផលិតផលហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព៕


Share To:


Subscribe to our newsletter