ផ្ទះលេខ៣០បេ, ផ្លូវ៦៥២​, ភូមិទី១១, សង្កាត់ទឹកល្អក់៣, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ទូរសព្ទ : +៨៥៥ ២៣​ ៨៨២​ ៦៧៦ /​+៨៥៥ ៨៦ ៧៦​៧ ៦​៥៥, Email: info@cma-network.org

 

បទបញ្ញាត្តិ / ច្បាប់

មីក្រូហិរញ្ញវត្ថុត្រូវបានគាំទ្រក្នុងប្រទេសកម្ពុជានៅក្នុងក្របខ័ណ្ឌច្បាប់ មានគោលបំ ណងដើម្បីជួយឲ្យមាន ការរីកចំរើន និង អភិវឌ្ឍន៍នៃ វិស័យមីក្រូហិរញ្ញវត្ថុនេះផងដែរ។ រាជរដ្ឋា ភិបាលកម្ពុជាបានបង្កើត ឧបករណ៍ចំបងៗចំនួនពីឬដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ច្បាប់ គឺច្បាប់ធនាគារ/ស្ថាប័នហិរញ្ញវត្ថុ និង ប្រកាស។

ច្បាប់ធនាគារ/ស្ថាប័នហិរញ្ញវត្ថុ ការអនុម័តលើកទីមួយក្នុងខែ វិឆ្ឆិកា ឆ្នាំ ១៩៩៩ ច្បាប់ស្តីអំពីធនាគារ និង គ្រឹៈស្ថានហិរញ្ញវត្ថុ គឺមានទិសដៅដើម្បីបង្កើតភាពទុកចិត្តនៅក្នុងប្រព័ន្ធធនាគារ ការផ្សព្វផ្សាយពីអត្ថ ប្រយោជន៍នៃស់ការដាក់សន្សំ និង ការលើកដំកើននិរន្តភាពនៃហិរញ្ញវត្ថុ។ ច្បាប់នេះបានកំណត់យ៉ាង ច្បាស់អំពីក្របខ័ណ្ឌច្បាប់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការទទួល ប្រាក់បញ្ញើ និង ដាក់ប្រាក់កំចីដល់ ប្រជាជនក្រីក្រ គ្រួសារមានចំណូលទាប និង សហគ្រាសខ្នាតតូច។

គឺធ្វើយ៉ាងនាឲ្យវាស្របទៅតាមគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុដែលជាអ្នកផ្តល់ជា ឥណទាន និង ដាក់ប្រាក់ទោ ប្រជាជនក្រីក្រ គ្រយសារមានចំណូលទាប និង សហគ្រាសខ្នាត តូច។

ច្បាប់ធនាគារ/ស្ថាប័នហិរញ្ញវត្ថុ នៅលើគេហទំព័រ ធនាគារជាតិនៃកម្ពុជា

ប្រកាសអំពី គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ

បោពុម្ភដោយធនាគារជាតិ នៃកម្ពុជាក្នុងឆ្នាំ ២០០០ ប្រកាស B7.00-06 បង្ហាញពីដំណើការនៃ ចុះបញ្ចីគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ និង អាជ្ញាប័ណ្ណក្នុងប្រទេសកម្ពុជា។ការចុះបញ្ជីគឺជាការខកខានមិនបាន សំរាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ ដែលត្រូវនិង លក្ខ័ណ្ឌចំនួនមួយ រឺ ពីរឡើងទៅដូចខាងក្រោមៈ

 • សមតុល្យឥណទានដែលមានចំនួនស្មើនិង ឬ ធំជាង១០០ លានរៀល។
 • ប្រាក់សន្សំដែលទទួលបានពីសាធារណជនចំនួន ១លានរៀល ឬ ច្រើនជាងនេះ
 • ចំនួនអ្នកដាក់ប្រាក់បញ្ញើ ១០០នាក់ ឬ ច្រើនជាង

អាជ្ញាប័ណ្ណគឺចាំបាច់សំរាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំ វាជាកាតព្វកិច្ចសំរាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ ដែលត្រូវនិង លក្ខ័ណ្ឌចំនួនមួយ រឺ ពីរឡើងទៅដូចខាងក្រោមៈ

 • សមតុល្យឥណទានដែលមានចំនួនស្មើនិង ឬ ធំជាង១.០០០ លានរៀល។
 • អ្នកខ្ចីមានចំនួនស្មើរ រឺធំជាង១.០០០នាក់
 • ប្រាក់សន្សំដែលទទួលបានពីអតិថិជនចំនួន ១០០លានរៀល ឬ ច្រើនជាងនេះ
 • ចំនួនអ្នកដាក់ប្រាក់បញ្ញើ ១.០០០នាក់ ឬ ច្រើនជាង

 បទបញ្ញាត្តិបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណ

បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានអាជ្ញាប័ណ្ណគឺត្រូវតែធ្វើតាម ច្បាប់មួយចំនួនដែលរួមបញ្ចូលដូចខាងក្រោមៈ

 • រក្សាប្រាក់តំកល់ធានាលើដើមទុន ៥% ដោយគ្មានការប្រាក់
 • តំកល់ប្រាក់បំរុងកាតព្វកិច្ច ៥%
 • គ្រឹស្ថានត្រូវរក្សាទុកអនុបាតគ្រប់គ្រាន់នៃដើមទុនយ៉ាងតិច ២០%
 • រក្សាទុកអនុបាតសាច់ប្រាក់ងាយស្រួលយ៉ាងតិច២៥% នៃប្រាក់បញ្ញើស្ម័គ្រចិត្តសរុបនៃថ
 • ការផ្តល់ប្រាក់កំចីដល់បុគ្គល រឹក្រុមមិនត្រូវលើសពី ១០% នៃទ្រព្យរបស់ស្ថាប័ន

សេចក្តីបន្ថែម យោងលើប្រកាសលេខ B7.02-145 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រូវតែ បែងចែក ឥណទានទាំងនោះចូលទៅក្នុង ៤ ប្រភេទផ្សេងៗពីគ្នា និង ទុនបំរុងដែលទាមទាមានដូ ចខាងក្រោមៈ

ប្រភេទឥណទាន

សំវិធានធនដែលត្រូវការ

ពិព៌ណនារ

ស្តង់ដា

មិនទាមទាទុនបម្រុង

លក្ខ័ណ្ឌហិរញ្ញវត្ថុល្អការបង់ប្រាក់ដើម
និង ការប្រាក់គឺទាងទាត់

ក្រោមស្តង់ដា

១០%

រាល់ការសងត្រឡប់រាល់ប្រាក់ដើម
និង ការប្រាក់មានការយឺតយ៉ាវ ៣០ថ្ងៃ ឬ
ច្រើនជាងនេះ។

សង្ស័យ

៣០%

រាល់ការសងត្រឡប់រាល់ប្រាក់ដើម
និង ការប្រាក់មានការយឺតយ៉ាវមានដុចខាង
ក្រោម៖
ឥណទានមានរយៈពេល ≤ 1ឆ្នាំ ≥ ៦០ថ្ងៃ
ថ្ងៃសងប្រាក់លើសពីថ្ងៃកំណត់ > ១ឆ្នាំ
≥ ១៨០ថ្ងៃដែលបានយឺត។

បាត់បង់

១០០%

រាល់ការសងត្រឡប់រាល់ប្រាក់ដើម
និង ការប្រាក់មានការយឺតយ៉ាវមានដុចខាង
ក្រោម៖
ឥណទានធៀបនិងថ្ងៃកំណត់សង≤ ១ឆ្នាំ
≥  ថ្ងៃនៃថ្ងៃយឺតថៀបនិងថ្ងៃកំណត់ > ១ឆ្នាំ
≥  ៣៦០ថ្ងៃនៃ ថ្ងៃយឺតយ៉ាវ។

ប្រកាសទាក់ទងនិង មិក្រូហិរញ្ញវត្ថុ

ទាំងនេះគឺជាប្រកាសខ្លះៗដែលជាប់ទាក់ទងនិងមីក្រូហិរញ្ញវត្ថុដែលអាចទទួលបានព៌តមាន ពីគេហទំព័រ ធនាគារជាតិនៃកម្ពុជា។

 • ប្រកាសស្តីអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ
 • វិសោធតនកម្ម ប្រកាសស្តីអំពីអាជ្ញាប័ណ្ណគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ
 • ប្រកាស និង សារាចរស្តីអំពីច្បាប់គ្រឹៈស្ថានធនាការ និង ហិរញ្ញវត្ថុ ដែលបាន ចេញផ្សាយនៅឆ្នាំ ២០០៦-២០០៧
 • ប្រកាស និង សារាចរស្តីអំពី ច្បាប់គ្រឹៈស្ថានធនាការ និង ស្ថាប័នហិរញ្ញវត្ថុ ដែលបាន ចេញផ្សាយនៅឆ្នាំ ២០០៥-២០០៦
 • ប្រកាស និង សារាចរស្តីអំពី ច្បាប់គ្រឹៈស្ថានធនាការ និង ស្ថាប័នហិរញ្ញវត្ថុ ដែលបាន ចេញផ្សាយនៅឆ្នាំ ២០០៤-២០០៥
 • ប្រកាស និង សារាចរស្តីអំពី ច្បាប់គ្រឹៈស្ថានធនាការ និង ស្ថាប័នហិរញ្ញវត្ថុ ដែលបាន ចេញផ្សាយនៅឆ្នាំ ២០០០
 • ប្រកាសស្តីអំពី កាលបរិច្ឆេតរបាយការណ៍គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ

ប្រាកាសស្តីអំពី របាយការណ៍ឥណទាន ពី ធនាគារជាតិនៃគម្ពុជា ( ភាសាខ្មែ និង ភាសាអង់គ្លេស )

ទិន្នន័យចុង ក្រោយសម្រាប់ មីក្រូហិរញ្ញវត្ថុ កម្ពុជា

Monday, 19 August 2019 (Update)
N& MFIs 76 MFIs 76 MFIs
Loan $5,129.14 $5,528.38
Borrower 1,902,362 1,952,976
Deposits $2,543.11 $2,819.49
Depositor 2,219,662 2,170,432
Figure Q3/2018 Q4/2018

MORE DATA

ការបោះពុម្ពផ្សាយ

 • របាយករណ៍ ឆ្នាំ ២០១៧ Download
 • របាយករណ៍ ឆ្នាំ ២០១៦ Download
 • របាយករណ៍ ឆ្នាំ ២០១៥ Download
 • CMA Newsletter Issue Nº XIII (ខែ មិថុនា ២០១៤) Download
 • របាយករណ៍ ឆ្នាំ ២០១៤ Download
 • របាយករណ៍ ឆ្នាំ ២០១៣ Download
 • របាយករណ៍ ឆ្នាំ ២០១២ Download
 • របាយករណ៍ ឆ្នាំ ២០១១ Download
 • របាយករណ៍ ឆ្នាំ ២០១០ Download
 • របាយករណ៍ ឆ្នាំ ២០០៩ Download

មើលទាំងអស់
មើលទាំងអស់

ម្ចាស់ជំនួយ

មើលទាំងអស់

កូនភាគហ៊ុននិក


ចំនួនអ្នកទស្សនា សរុប: 03022076
លើបណ្ដាញ: 12, ថ្ងៃនេះ: 1462, ម្សិលមិញ: 1403, សប្តាហ៍នេះ: 12966, ខែនេះ: 47106

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (68)

Copyright © 2014 Cambodia Microfinance Association, All rights reserved