ផ្ទះលេខ៣០បេ, ផ្លូវ៦៥២​, ភូមិទី១១, សង្កាត់ទឹកល្អក់៣, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ទូរសព្ទ : +៨៥៥ ២៣​ ៨៨២​ ៦៧៦, Email: info@cma-network.org

 

សូមស្វាគមន៍មកកាន់ គេហទំព័រស៊ី អឹម អេ (CMA)

 

 

យើងកំពុងធ្វើការផ្លាស់ប្តូរទីតាំង!
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាជូនដំណឹងដល់សមាជិករបស់យើងទាំងអស់ ព្រមទាំងដៃគូសហការ និង សាធារណជនថនអោយបានជ្រាបថាយើងបានផ្លាស់ទីតាំងលេខាធិការដ្ឋានរបស់ខ្លួនទៅទីតាំងដូចខាងក្រោមពីខែតុលាឆ្នាំ 2016 តទៅ:
# 30B, ផ្លូវលេខ 652 (ពីផ្លូវ 271), សង្កាត់ទឹកល្អក់ទី៣, ខណ្ឌទួលគោក, រាជធានីភ្នំពេញ (នៅខាងមុខទីស្នាក់ការកាកបាទក្រហមកម្ពុជា)
ចំពោះការស៊ើបអង្កេតណាមួយសូមទាក់ទងមក:

ទូរសព្ទ : (+៨៥៥) ២៣​ ៨៨២ ៦៧៦ , Email: info@cma-network.org

Download PDF file:  application/pdf icon សេចក្តីថ្លែងការណ៍រួម រវាង សមាគមធនាគារនៅកម្ពុជា និងសមាគម          មីក្រូហិរញ្ញវត្ថុកម្ពុជា

សេចក្តីជូនដំណឹង

លេខាធិការដ្ឋាននៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានកិត្តិយសសូមគោរពជូនដំណឹងដល់  លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាតំណាងផ្លូវការនៃសមាជិកសមាគម មេត្តាជ្រាបថា៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងរៀបចំប្រារព្វមហាសនិ្នបាតប្រចាំឆ្នាំ ដើម្បីបូកសរុបការងារនាឆ្នាំ២០១៥ កន្លងទៅ និងពិនិត្យផែនការសម្រាប់ឆ្នាំ២០១៦។ អង្គសន្និបាតលើកទី ១០នេះ នឹងមានការបោះឆ្នោតជ្រើសរើសសមាសភាព ក្រុមប្រឹក្សាភិបាលសម្រាប់អណត្តិពីឆ្នាំ២០១៦​ដល់ឆ្នាំ ២០១៧។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា     សូមគោរពអញ្ជើញតំណាងផ្លូវការនៃសមាជិកសមាគម ចុះឈ្មោះជាមុននិងចូលរួមក្នុងមហាសន្និបាតលើកទី១០   ដែលនឹងប្រព្រឹត្តទៅតាមកាលវិភាគនិងទីកន្លែងដូចខាងក្រោម៖

 

កម្មវិធី៖          មហាសន្និបាតលើកទី១០ ប្រចាំឆ្នាំ​ ២០១៦​ របស់ សមាគមមីក្រូហិរញ្ញវត្ថុ                      កម្ពុជា

កាលបរិច្ឆេទ៖  ថ្ងៃទី០៤​ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង៖៨និង០០នាទីព្រឹក

ទីកន្លែង៖       (នឹងជូនដំណឹងនាពេលក្រោយ)

ទំនាក់ទំនង៖   [email protected][email protected][email protected]

សេចក្តីប្រកាសព័ត៌មាន

សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៥៖  កំណើនប្រកបដោយសុខភាពដើម្បីកាអភិវឌ្ឍដោយនិរន្តរភាព

ភ្នំពេញ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៥​ - សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុ  

ប្រចាំឆ្នាំ ២០១៥ ​ក្រោមប្រធានបទចម្បង “កំណើនប្រកបដោយសុខភាព ដើម្បីការអភិវឌ្ឍដោយនិរន្តរភាព”  នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ។ព្រឹត្តិការណ៍នេះគឺជាការជួបជុំគ្នារបស់វិស័យ

មីក្រូហិរញ្ញវត្ថុដ៏ធំបំផុតមួយប្រចាំឆ្នាំ ដែលនឹងមានការចូលរួមពីសំណាក់អ្នកដឹកនាំកំពូលៗជាតំណាង  ស្ថាប័នមីក្រូហិរញ្ញវត្ថុ ស្ថាប័នហិរញ្ញវត្ថុ និយតករ រាជរដ្ឋាភិបាល និងអ្នកនិយោគិន ព្រមទាំងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀតប្រមាណចំនួន២០០នាក់។

សន្និសីទមីក្រូហិរញ្ញវត្ថុនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ចំនួន៣ ៖

  • ដើម្បីផ្តល់វេទិកាសម្រាប់កិច្ចពិភាក្សាទៅលើធាតុសំខាន់ៗ ដែលបានប៉ះពាល់ដល់កំណើននិងការអភិវឌ្ឍរបស់វិស័យមីក្រូហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា
  • ដើម្បីលើកទឹកចិត្តក្នុងការប្រកាន់នូវវិជ្ជាជីវៈខ្ពស់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងលើកស្ទួយគោលដៅផ្នែកសង្គមរបស់ស្ថាប័ន​​​ឡើងវិញ
  • ដើម្បីពិភាក្សា និងបណ្តុះនូវការអនុវត្តយុទ្ធសាស្ត្រប្រកបដោយដោយសុខភាពនិងការទទួលខុសត្រូវខ្ពស់នៅទូទាំងវិស័យមីក្រូហិរញ្ញវត្ថុ។

លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងនៃ ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការចូលរួមពី              លោកឧកញ៉ាបណ្ឌិត ប៊ុន មុនី​ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​នឹងអញ្ជើញជាគណៈអធិបតី និងមានវាគ្មិនល្បីៗជាច្រើនរូបចូលរួមពិភាក្សាពីនិន្នាការបច្ចុប្បន្ននិងការអភិវឌ្ឍសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។សម្រាប់ព័ត៌មាន​លំអិតអំពី​កម្មវិធីសូមទាក់ទងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សន្និសីទនេះជាព្រឹត្តការណ៍សម្រាប់អ្នកដែលត្រូវបានអញ្ជើញប៉ុណ្ណោះ។សមាជិកសារព័ត៌មានកម្ពុជាអាចអញ្ជើញ​ចូលរួមដើម្បីទទួលបានព័ត៌មាននានាដោយចុះឈ្មោះជាមុនជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

 

សម្រាប់កំណត់ត្រាប្រតិទិន

អ្នករៀបចំ៖    សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

កម្មវិធី៖        សនិ្នសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៥៖ កំណើនប្រកបដោយសុខភាពដើម្បីកាអភិវឌ្ឍដោយ​និរន្តរភាព

កាលបរិច្ឆេទ៖ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០១៥

ទីកន្លែង៖      សណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ

ទំនាក់ទំនង៖ [email protected][email protected][email protected]

 

Download PDF file:  application/pdf icon CMA Cofference_report

Download PDF file:  application/pdf icon CMA Chairman Opening Speech for annual workshop 2015

Download PDF file:  application/pdf icon H.E Ouk Maly Speech 

Download PDF file:  application/pdf icon H.E Chou Vanak speech

 


ទិន្នន័យចុង ក្រោយសម្រាប់ មីក្រូហិរញ្ញវត្ថុ កម្ពុជា

Friday, 27 Apr 2018 (Updated)
N& MFIs 70 MFIs 74 MFIs
Loan $2028.56m $2293.00m
Borrower 1,779,171 1,789,283
Deposits $896.92m $1006.47m
Depositor 1122628 1200894
Figure Q2/2015 Q3/2015

MORE DATA

ការបោះពុម្ពផ្សាយ

  • របាយករណ៍ ឆ្នាំ ២០១៦ Download
  • របាយករណ៍ ឆ្នាំ ២០១៥ Download
  • CMA Newsletter Issue Nº XIII (ខែ មិថុនា ២០១៤) Download
  • របាយករណ៍ ឆ្នាំ ២០១៤ Download
  • របាយករណ៍ ឆ្នាំ ២០១៣ Download
  • របាយករណ៍ ឆ្នាំ ២០១២ Download
  • របាយករណ៍ ឆ្នាំ ២០១១ Download
  • របាយករណ៍ ឆ្នាំ ២០១០ Download
  • របាយករណ៍ ឆ្នាំ ២០០៩ Download
  • របាយករណ៍ ឆ្នាំ ២០០៨ Download

មើលទាំងអស់
មើលទាំងអស់

ម្ចាស់ជំនួយ

មើលទាំងអស់

កូនភាគហ៊ុននិក


ចំនួនអ្នកទស្សនា សរុប: 02308409
លើបណ្ដាញ: 35, ថ្ងៃនេះ: 359, ម្សិលមិញ: 1827, សប្តាហ៍នេះ: 15609, ខែនេះ: 37022

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (60)

Copyright © 2014 Cambodia Microfinance Association, All rights reserved